គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទាននៃសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរាជរដ្ឋាភិបាល សម្រាប់នីតិកាលថ្មីនៃរដ្ឋសភា និង សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០
- admin
- October 24, 2022
- 3:30 pm
កិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទាននៃសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរាជរដ្ឋាភិបាល សម្រាប់នីតិកាលថ្មីនៃរដ្ឋសភា និង សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០
នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារដឹកនាំរៀបចំ គោលនយោបាយ និង យុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារទស្សនាទាននៃសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរាជរដ្ឋាភិបាល សម្រាប់នីតិកាលថ្មីនៃរដ្ឋសភា និង សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលជាសមាជិក, ទីប្រឹក្សា, ជំនួយការ, អគ្គលេខាធិការដ្ឋាន កបស និង មន្ត្រីជំនាញពាក់ព័ន្ធ ។ អង្គប្រជុំ បានពិនិត្យពិភាក្សា និង បានឯកភាពលើទម្រង់ រចនាសម្ព័ន្ធ និង ខ្លឹមសាររួមនៃសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារឱ្យបន្តពិនិត្យសម្រិតសម្រាំង ដើម្បីសម្រួចខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយដ៏មានសារៈសំខាន់នេះ និង បានបែងចែកការងារទៅតាមក្រុមការងារបច្ចេកទេសទទួលបន្ទុកតាមផ្នែកនីមួយៗ សំដៅឈានទៅបញ្ចប់ឱ្យបានទាន់ពេលវេលា និង ប្រកបដោយគុណភាព