គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំក្រុមការងាររៀបចំចក្ខុវិស័យ ដើម្បីពិនិត្យវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
- admin
- September 2, 2022
- 4:21 pm
កិច្ចប្រជុំក្រុមការងាររៀបចំចក្ខុវិស័យ ដើម្បីពិនិត្យវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០
នារសៀល ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្រិតថ្នាក់ដឹកនាំ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំចក្ខុវិស័យ ដើម្បីពិនិត្យវឌ្ឍនភាពនៃការកែសម្រួលសេចក្តីព្រាងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការក្រសួង និង លោក លោកស្រី អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររៀបចំចក្ខុវិស័យកម្រិតបច្ចេកទេស ។
អង្គប្រជុំ បានឯកភាពលើខ្លឹមសារគោល នៃសេចក្តីព្រាងចក្ខុវិស័យក្រសួងដែលបានកែសម្រួលរួចនេះ និង បានផ្តល់ធាតុចូលមួយចំនួន ដើម្បីឱ្យក្រុមការងារបច្ចេកទេសពិនិត្យ សម្រិតសម្រាំងបន្ថែមទៀត សំដៅធ្វើឱ្យសេចក្តីព្រាងចក្ខុវិស័យនេះ មានភាពគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមការងារកម្រិតបច្ចេកទេស ពិនិត្យលម្អិត និង សម្អាតសេចក្តីព្រាងចក្ខុវិស័យនេះ ឱ្យមានសង្គតិភាព និង គ្រប់ជ្រុងជ្រោយ ដើម្បីគោរពរាយការណ៍ និង សុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។