គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំដើម្បីត្រួតពិនិត្យការរៀបចំកិច្ចប្រជុំវឌ្ឍនភាពប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ របស់គម្រោង FMIS ជំហានទី ៣
- admin
- April 6, 2022
- 6:19 pm
កិច្ចប្រជុំដើម្បីត្រួតពិនិត្យការរៀបចំកិច្ចប្រជុំវឌ្ឍនភាពប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ របស់គម្រោង FMIS ជំហានទី ៣
នារសៀលថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការរៀបចំកិច្ចប្រជុំវឌ្ឍនភាពប្រចាំត្រីមាសទី ១ ឆ្នាំ ២០២២ របស់គម្រោង FMIS ជំហានទី ៣ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានប្រចាំការ, លោកប្រធានលេខាធិការដ្ឋាន និង ក្រុមការងារបច្ចេកទេស ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣, ផែនការសម្រាប់ត្រីមាសបន្ទាប់ក្នុងការអនុវត្តគម្រោង, ផែនការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង និង ផែនការសកម្មភាព CAP4 សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី ៣ ។ អង្គប្រជុំ ក៏បានពិភាក្សាផងដែរលើបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារនេះ ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារឱ្យបន្តខិតខំបំពេញភារកិច្ចប្រកបដោយបុរេសកម្ម និង ត្រូវត្រួតពិនិត្យមើលធនធាននិងសមត្ថភាពរបស់មន្ត្រីជំនាញរបស់ខ្លួនជាប្រចាំ ដើម្បីធានាបាននូវនិរន្តរភាព និង ប្រសិទ្ធភាពនៃការអនុវត្តការងារ ស្របពេលដែលទំហំការងារ និង ការទទួលខុសត្រូវលើការអនុវត្តគម្រោងនេះ កាន់តែច្រើនជាងមុន ។