គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស
- admin
- April 25, 2022
- 4:48 pm
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស
នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីបំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាចុងក្រោយ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់ដ៏មានសារសំខាន់នេះ មានសង្គតិភាព ច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ។
បន្ទាប់ពីបានប្រជុំពិភាក្សាគ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពរួមគ្នាទៅលើខ្លឹមសារគោលនៃសេចក្តីព្រាងច្បាប់នេះ ជាពិសេសពាក់ព័ន្ធនឹងការបង្កើត ការអភិវឌ្ឍ និង ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការលើកទឹកចិត្ត ដោយធ្វើឱ្យមានសង្គតិភាពជាមួយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។