គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិនិត្យពិភាក្សាអំពីការរៀបចំអនុវត្តចំណាយពេញលេញក្នុងប្រព័ន្ធ FMIS នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- admin
- May 9, 2022
- 6:51 pm
កិច្ចប្រជុំពិនិត្យពិភាក្សាអំពីការរៀបចំអនុវត្តចំណាយពេញលេញក្នុងប្រព័ន្ធ FMIS នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការរៀបចំអនុវត្តចំណាយពេញលេញក្នុងប្រព័ន្ធ FMIS នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញមកពីអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ ព្រមទាំងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព សម្រាប់ការកែសម្រួល និង តម្រង់ទិសនីតិវិធីនៃការអនុវត្តមុខសញ្ញាចំណាយចរន្តនៅក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅប្រព័ន្ធ ជាមួយនឹងការកាត់ចំនួនរំហូរការងារ និង ការអនុម័ត ។ ការងារអនុវត្តនីតិវិធីតាមប្រព័ន្ធទាំងស្រុងដោយគ្មាននីតិវិធីខាងក្រៅនេះ នឹងត្រូវចាប់ផ្តើមអនុវត្តមុនគេនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងត្រីមាសទី ៣ ឆ្នាំ២០២២ នេះ, ហើយនៅឆ្នាំបន្តបន្ទាប់ខាងមុខ នឹងអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន និង គ្រប់អង្គភាពថវិកា ។
អង្គប្រជុំ ក៏បានពិភាក្សាផងដែរលើបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយក្រុមការងារ និង អគ្គនាយកដ្ឋានជំនាញ ពាក់ព័ន្ធនឹងការអនុវត្តចំណាយពេញលេញក្នុងប្រព័ន្ធ FMIS នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធបន្តចូលរួម និងផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ផ្តល់អាទិភាពខ្ពស់លើការងារកែសម្រួល និងតម្រង់ទិសនីតិវិធីអនុវត្តការងារនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មានគណនេយ្យភាព និង បុរេសកម្ម ។