គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តសម្រាប់ក្រសួងស្ថាប័នតាមប្រព័ន្ធ FMIS ទាំងស្រុង
- admin
- August 24, 2022
- 5:36 pm
កិច្ចប្រជុំពិភាក្សាលើនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តសម្រាប់ក្រសួង-ស្ថាប័ន តាមប្រព័ន្ធ FMIS ទាំងស្រុង
នារសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តសម្រាប់ក្រសួង-ស្ថាប័ន តាមប្រព័ន្ធ FMIS ទាំងស្រុង ដោយមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំ និង មន្រ្តីជំនាញមកពីអង្គភាពប្រឆាំងអំពើពុករលួយ, អាជ្ញាធរសវនកម្មជាតិ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, និង អគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីជួបពិភាក្សា និង បង្ហាញពីលទ្ធផលសិក្សាលើនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង តាមរយៈការកាត់បន្ថយនីតិវិធីខាងក្រៅ និង ការកាត់បន្ថយក្រដាសស្នាមដែលពុំចាំបាច់ សំដៅធ្វើឱ្យនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង មានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ ។ តំណាងអាជ្ញាធរសវនកម្មជាតិ, អង្គភាពប្រឆាំងអំពើពុករលួយ, អង្គភាពសវនកម្មផ្ទៃក្នុង និង អគ្គាធិការដ្ឋានក្រសួង បានបង្ហាញការគាំទ្រ និង ជំរុញដល់ការអនុវត្តនីតិវិធីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលអាចជួយកាត់បន្ថយនីតិវិធីទូទាត់ផ្សេងៗ ឱ្យមានភាពងាយស្រួល មានតម្លាភាព និង មានគណនេយ្យភាពច្បាស់លាស់ ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍ និង ទទួលយកនូវធាតុចូលល្អៗ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានណែនាំក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យបន្តសហការ និង ទទួលធាតុចូលល្អៗបន្ថែម ក្នុងការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិ (SOP) ព្រមទាំងគោលការណ៍ណែនាំផ្សេងៗ ក្នុងគោលដៅធ្វើឱ្យការរៀបចំប្រព័ន្ធ FMIS និង ការដាក់ឱ្យអនុវត្តនីតិវិធីក្នុងប្រព័ន្ធ FMIS ទាំងស្រុង មានភាពគ្រប់ជ្រុងជ្រោយ និង ច្បាស់លាស់ ។