គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា
- admin
- July 4, 2022
- 4:50 pm
កិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា
នារសៀលថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និង គិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើការប្រើប្រាស់មុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS តាមរយៈការសិក្សាបទពិសោធន៍ល្អៗពីប្រទេសដែលទទួលបានជោគជ័យក្នុងការអនុវត្តមុខងារនេះ ព្រមទាំងអនុសាសន៍ល្អៗពីដៃគូរអភិវឌ្ឍន៍ ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារក្នុងការបន្ថែមព័ត៌មានសំខាន់ៗ ចាំបាច់ដែលត្រូវមានក្នុងមុខងាររៀបចំផែនការថវិកា ស្របតាមស្តង់ដារ និង ឧត្តមានុវត្តជាអន្តរជាតិ ។ ការបន្ថែមមុខងារថ្មីរបស់ប្រព័ន្ធ FMIS នេះ នឹងជួយសម្រួលដល់ក្រុមការងាររៀបចំថវិកានៅតាមក្រសួង-ស្ថានប័ន និង ក្រុមការងារជំនាញក្នុងការរៀបចំបូកសរុបថវិកាសម្រាប់ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ដោយអាចជួយកាត់បន្ថយកំហុសបច្ចេកទេស, សម្រួលក្នុងការផ្ទៀងផ្ទាត់តួលេខ និង អត្រាតម្លៃ ។ មុខងាររៀបចំផែនការថវិកា ក៏នឹងផ្តល់ព័ត៌មានសង្ខេបដែលមានអាទិភាពខ្ពស់ដើម្បីថ្លឹងថ្លែងកម្រិតគោលនយោបាយសេដ្ឋកិច្ចថ្នាក់ជាតិ ជូនថ្នាក់ដឹកនាំក្នុងការចរចានិងរៀបចំច្បាប់ហិរញ្ញវត្ថុ ពិសេសទៅលើវិស័យអាទិភាពមួយចំនួន ។
គួរបញ្ជាក់ផងដែរថា មុខងាររៀបចំផែនការថវិកា គឺជាមុខងារថ្មីមួយក្នុងប្រព័ន្ធ FMIS ដែលត្រូវបានដាក់ឱ្យអនុវត្តសាកល្បងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី នាខែ កក្កដា ឆ្នាំ ២០២១ ។ សម្រាប់ឆ្នាំ ២០២២ នេះ, មុខងាររៀបចំផែនការថវិកានឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័ន ចំនួន ១១ ហើយមុខងាររៀបចំផែនការថវិកានេះ ក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័ន ដែលនៅសេសសល់ជាបន្តបន្ទាប់ ។