គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- admin
- July 11, 2022
- 4:12 pm
កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះបានពិនិត្យឡើងវិញ លើសេចក្តីព្រាងអនុក្រឹត្យដែលបានកែសម្រួលរួច និង បានពិភាក្សាបន្ថែមលើខ្លឹមសារមួយចំនួនទៀត ពាក់ព័ន្ធនឹងបញ្ជីអវិជ្ជមាន និង បញ្ជីបែងចែកក្រុមសកម្មភាពវិនិយោគ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះកាន់តែល្អប្រសើរ និង គ្រប់ជ្រុងជ្រោយ ។ កិច្ចប្រជុំនេះ សម្រេចបាននូវការពិនិត្យពិភាក្សាស្ទើរទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ហើយអង្គប្រជុំបានឯកភាពនឹងបន្តពិភាក្សាលើចំណុចដែលនៅសេសសល់ នាសប្តាហ៍ក្រោយ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំអគ្គនាយកដ្ឋានជំនាញ ឱ្យបន្តពិនិត្យលម្អិត និង ចូលរួមផ្តល់មតិយោបល់បន្ថែម លើសេចក្តីព្រាងអនុក្រឹត្យនេះ ក្នុងស្មារតីចូលរួមចំណែកបង្កើតបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និងមានភាពទាក់ទាញកាន់តែប្រសើរ។