កិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា

នាព្រឹកថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកា ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍមុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS និង ការត្រៀមរៀបចំបទបង្ហាញដើម្បីដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅជំរុញការដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ ឱ្យប្រព្រឹត្តទៅដោយរលូន និង ទាន់ពេលវេលា ស្របតាមផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១ – ២០២៥ ។