គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កម្មវិធីជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣
- admin
- August 16, 2022
- 4:28 am
កម្មវិធីជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣
នារសៀលថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមអបអរសាទរ និង កោតសរសើរចំពោះក្រុមនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យាល័យល្បីៗ នៅប្រទេសជប៉ុន ព្រមទាំងបានចែករំលែកគន្លឹះ និង បទពិសោធន៍ល្អៗមួយចំនួន ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សានៅបរទេស ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា សុខសន្តិភាព និង ស្ថិរភាពនយោបាយ គឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់ធានាការអភិវឌ្ឍ និង វិបុលភាពនៃសង្គម-សេដ្ឋកិច្ចជាតិ និង បានផ្តល់ឱកាសសម្រាប់សិស្សនិស្សិតក្នុងការអភិវឌ្ឍចំណេះដឹង ។ ឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេសនេះ បានភ្ជាប់ជាមួយការទទួលខុសត្រូវក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅតាមចំណេះជំនាញ និង លទ្ធភាពរៀងៗខ្លួន ក្រោយពេលបញ្ចប់ការសិក្សានិងត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សានៅតាមសាកលវិទ្យាល័យនានា នៅប្រទេសជប៉ុន និង ខំថែរក្សាសុខភាពឱ្យបានល្អ ។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រគល់សៀវភៅ និង ឯកសារពាក់ព័ន្ធនឹងកិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជូនដល់ក្រុមនិសិ្សតជ័យលាភីសម្រាប់ជាជំនួយក្នុងការសិក្សាបន្ត ។