គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងឯកសារ “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលកម្ពុជាឆ្នាំ២០២២-២០២៦”
- admin
- February 18, 2022
- 10:46 am
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងឯកសារ “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលកម្ពុជាឆ្នាំ២០២២-២០២៦”
នារសៀល ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២, គណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិលបានរៀបចំកិច្ចប្រជុំលើកទី២ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល ដោយមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តកំពត, រដ្ឋបាលខេត្តកែប, អគ្គនាយកដ្ឋាន និង មន្ទីរជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងឯកសារ “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលកម្ពុជាឆ្នាំ២០២២-២០២៦” និង បានឯកភាពលើក្របខណ្ឌយុទ្ធសាស្ត្រ និង ផែនការសកម្មភាពគន្លឹះ ដែលបានដាក់ចេញក្នុងឯកសារយុទ្ធសាស្ត្រនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ លើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល ជាពិសេសការអភិរក្ស និង អភិវឌ្ឍដីស្រែអំបិល ។ ជាមួយនេះ អង្គប្រជុំបានឯកភាពឱ្យមានការផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនេះឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផង និង ដោយផ្ទាល់ផង ដើម្បីបញ្ជ្រាបការយល់ដឹងដល់ផលិតករអំបិល និង ភាគីពាក់ព័ន្ធ ក្នុងទិសដៅជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលនេះ ឱ្យចំគោលដៅ និង កាន់តែមានប្រសិទ្ធភាព ។