កិច្ចប្រជុំពិនិត្យពិភាក្សាលើការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃកញ្ចប់លទ្ធកម្មទី៤ ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣

នារសៀលថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ តាមប្រព័ន្ធអនឡាញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃសម្រាប់ការអនុវត្តគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃកញ្ចប់លទ្ធកម្មទី៤ ពង្រីកសមត្ថភាព និង ទំនើបកម្មមជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣ ។

កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញសម្រាប់ការអនុវត្តគម្រោង FMIS ដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមាន៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានដំណើការដេញថ្លៃឱ្យស្របតាមនីតិវិធីលទ្ធកម្ម និង ធានាបាននូវតម្លាភាព ប្រសិទ្ធភាព និង ភាពប្រកួតប្រជែង ដោយឆ្លើយតបតាមលក្ខខណ្ឌតម្រូវនៃឯកសារដេញថ្លៃ ក្នុងគោលដៅធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យនៃគម្រោង FMIS នេះ កាន់តែមានសុវត្ថិភាព និង ដើរទាន់តាមសម័យកាល ។