គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និង ទិសដៅអនុវត្តការងារបន្ត
- admin
- April 28, 2022
- 11:04 am
កិច្ចប្រជុំផ្ទៃក្នុងក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និង ទិសដៅអនុវត្តការងារបន្ត
នាព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.គ.ម) បានដឹកនំាកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និង ទិសដៅអនុវត្តការងារបន្ត ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ និងជាអនុប្រធាន ក.គ.ម., ឯកឧត្តមអគ្គលេខាធិការក្រសួង និងជាអនុប្រធានប្រចាំការ ក.គ.ម. ព្រមទាំងលេខាធិការដ្ឋាន ក.គ.ម.។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារ ព្រមទាំងដាក់ចេញទិសដៅអនុវត្តការងារបន្តលើការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ អង្គប្រជុំ ក៏បានពិភាក្សាផងដែរលើបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារ ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារឱ្យបន្ត និង ខិតខំចូលរួមសហការជាមួយភាគីពាក់ព័ន្ធ សំដៅធានាយន្តការ និង នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អាចអនុវត្តបានដោយរលូន និង ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីចូលរួមចំណែកធានាប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងនិងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់អង្គភាពអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។