គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង ប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដែលដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា រួមជាមួយសហការី
- admin
- October 24, 2022
- 3:41 pm
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង ប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដែលដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា រួមជាមួយសហការី
នារសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដែលដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា រួមជាមួយសហការី ។
ក្នុងជំនួបនោះ លោកប្រធានសមាគម បានជម្រាបជូនពីសាវតារបស់សមាគមជប៉ុន-កម្ពុជា ក៏ដូចជាស្ថានភាពនាពេលបច្ចុប្បន្ននៃសហគ្រាសធុនតូច និង មធ្យមជប៉ុននៅកម្ពុជា ព្រមទាំងបានចែករំលែកយុទ្ធសាស្រ្តទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និង មធ្យម ឱ្យមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានយល់ស្របអំពីសារៈសំខាន់នៃសហគ្រាសធុនតូច និង មធ្យម ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ព្រមទាំងបានឯកភាពបន្តធ្វើការសិក្សា និង ពិភាក្សាគ្នាបន្ថែមលើបញ្ហាប្រឈម ក៏ដូចជាសំណូមពរ រួមទាំងដំណោះស្រាយពាក់ព័ន្ធ របស់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមពីប្រទេសជប៉ុន ដោយផ្តោតលើការលើកទឹកចិត្តវិនិយោគ និង កាតព្វកិច្ចបង់ពន្ធ ។