គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កម្មវិធីបុណ្យកាន់បិណ្ឌវេន១២ នៅវត្តបទុមវតី
- admin
- September 21, 2022
- 5:37 pm
កម្មវិធីបុណ្យកាន់បិណ្ឌវេន១២ នៅវត្តបទុមវតី
នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គលេខាធិការក្រសួង និង មន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននាំយកទេយ្យទាននិងបច្ច័យមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តបទុមវតី និងមានសទ្ធាគោរពថ្វាយភួងផ្កា បូជាទៀនធូបចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និង ជ្រះថ្លាមនសកាព្រះរតនត្រ័យ សមាទានសីល ។ ជាកិច្ចបញ្ចប់ ព្រះសង្ឃបានចម្រើនព្រះបរិត្តនិងសម្តែងព្រះធម៌ទេសនា ដល់ពុទ្ធបរិស័ទបានចម្រើនសន្សំកុសល និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្តញាតិកាលទាំងប្រាំពីរសណ្តាន ។