ជំនួបពិភាក្សាជាមួយតំណាងសាលាគោលនយោបាយសាធារណៈលីក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore-NUS)

នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមនាយកវិទ្យាស្ថាន បានជួបពិភាក្សាជាមួយតំណាងសាលាគោលនយោបាយសាធារណៈលីក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore-NUS) ដែលដឹកនាំដោយលោក Louis Low ប្រធានផ្នែកសម្របសម្រួលក្នុងតំបន់ ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និង សហការី ។ ជំនួបនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភាពក្នុងការពង្រឹងពង្រីកកិច្ចសហការរវាងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី