គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងថវិកា និង ធនធានសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
- admin
- October 18, 2022
- 10:32 am
កិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងថវិកា និង ធនធានសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងាររៀបចំថវិកាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងថវិកា និង ធនធានសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើទម្រង់ និង ខ្លឹមសាររួម នៃសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងថវិកា និង ធនធាន សម្រាប់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឱ្យប្រព្រឹត្តទៅបានដោយជោគជ័យ រលូន និង លើកកម្ពស់កិត្តិយសប្រទេសជាតិ ព្រមទាំងធានាបាននូវគណនេយ្យភាព តម្លាភាព និង ប្រសិទ្ធភាព នៃការអនុវត្តចំណាយថវិកាជាតិ ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើគោលការណ៍គន្លឹះមួយចំនួន និង បានឱ្យមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិនិត្យសម្រិតសម្រាំងសេចក្តីព្រាងគោលការណ៍ណែនាំនេះ ដោយឈរលើមូលដ្ឋានប្រតិតុល្យការ, ការប្រគល់សិទ្ធិសម្រេចក្នុងកម្រិតសមស្របណាមួយដល់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (គជបអ), ការធានាអនុលោមភាពតាមនីតិវិធី និង បទប្បញ្ញត្តិជាធរមាន រួមទាំងការងារលទ្ធកម្ម និង យន្តការគ្រប់គ្រងចំណូល ។