គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បទពិសោធន៍ប្រទេសសិង្ហបុរី ក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ”
- admin
- May 10, 2022
- 3:13 pm
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បទពិសោធន៍ប្រទេសសិង្ហបុរី ក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ”
នាព្រឹកថ្ងៃ អង្គារ៍ ១០ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២, តាមប្រព័ន្ធអនឡាញ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បទពិសោធន៍ប្រទេសសិង្ហបុរី ក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ” ជូនមន្រ្តីរាជការ និង គ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពីលោកស្រី ចូអែន អ៊ុង (Joanne Ng) នាយកប្រតិបត្តិជាន់ខ្ពស់ មូលនិធិតេម៉ាសេក សិង្ហបុរី រួមនឹងថ្នាក់ដឹកនាំរបស់សាលារដ្ឋបាលសាធារណៈ (CSC) ប្រទេសសិង្ហបុរី ព្រមទាំងគ្រូឧទ្ទេស និង សិក្ខាកាម ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង និង ការពង្រឹងពង្រីកចំណេះដឹង តាមរយៈ ការចែករំលែក និង ផ្លាស់ប្តូរបទពិសោធន៍ និង ឧត្តមានុវត្តជាលក្ខណៈអន្តរជាតិ របស់ប្រទេសសិង្ហបុរី ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈជាគ្រូបង្គោល និង ជាធាតុចូល សម្រាប់វិភាគ វាយតម្លៃ និង ស្វែងយល់ ក្នុងគោលបំណងជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់គន្លឹះសំខាន់ៗដទៃទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមនាយកវិទ្យាស្ថាន បានបន្ថែមថា ក្នុងបរិការណ៍សាកលូបនីយកម្មសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, ការគំរាមពីការរាតត្បាតនៃជំងឺឆ្លងកាចសាហាវជាសកល រួមនឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន, កម្ពុជាត្រូវបន្តរៀបចំខ្លួនថែមទៀត ពិសេស ខាងសមត្ថភាពធនធានមនុស្ស ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច, បង្កើនសមត្ថភាពប្រកួតប្រជែង និង រក្សាចីរភាពនៃសមិទ្ធផលសម្រេចបានកន្លងមក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩ តាមរយៈការស្វែងយល់ និង ដកពិសោធន៍ពីឧត្តមានុវត្តអន្តរជាតិ ដោយធ្វើមូលដ្ឋានីយកម្មនូវធាតុចូលចាំបាច់ ទៅក្នុងបរិបទផ្ទាល់របស់ខ្លួនសម្រាប់ការអនុវត្ត តាមទស្សនៈ រៀនផង ធ្វើផង និង ដកបទពិសោធន៍ផង ក្នុងភាពជាម្ចាស់ និង ការទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមនាយកវិទ្យាស្ថាន បានសង្កត់ធ្ងន់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង លើកកម្ពស់កម្រិតជីវភាពប្រជាជន ។ ជាមួយគ្នានេះ រាជរដ្ឋភិបាល បានដាក់ចេញយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ សំដៅប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ដោយថវិកាកម្មវិធីគឺជាស្នូលដ៏សំខាន់ ។ ថវិកាកម្មវិធី ជាប្រព័ន្ធគ្រប់គ្រងថវិកាថ្មីផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ និង បានផ្តល់ព័ត៌មានកាន់តែប្រសើរដល់ថ្នាក់ដឹកនាំ និង មន្រ្ដីជំនាញ ជាមូលដ្ឋានសម្រេចចិត្តក្នុងការវិភាជធនធាន និង ការបង្កើតបន្ទាត់គណនេយ្យភាព ។
ការណ៍នេះ បង្ហាញឱ្យឃើញថា ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនៅពេលនេះ នឹងផ្តល់តម្លៃបន្ថែមដ៏មានសារសំខាន់ ដល់សិក្ខាកាមជាមន្ត្រីរាជការ និង គ្រូបង្គោលរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ពីព្រោះថា សិក្ខាសាលានេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និង ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ បានសិក្សា ស្វែងយល់ពីបទពិសោធន៍ និង ផ្លាស់ប្តូរមតិយោបល់ លើទិដ្ឋភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាវេទិកាដ៏មានសារសំខាន់ ដើម្បីបង្កើនការយល់ដឹង និង ពង្រឹងពង្រីកសមត្ថភាព សម្រាប់ការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព ។