គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើសំណើសុំរថយន្តរបស់អគ្គស្នងការនគរបាលជាតិ សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣
- admin
- July 7, 2022
- 3:36 pm
កិច្ចប្រជុំពិភាក្សាលើសំណើសុំរថយន្តរបស់អគ្គស្នងការនគរបាលជាតិ សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣
នារសៀលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំរថយន្តរបស់អគ្គស្នងការនគរបាលជាតិ សម្រាប់បម្រើដល់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២២ និង ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ និង តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើប្រភេទនិងបរិមាណរថយន្តដែលបានស្នើដោយអគ្គស្នងការនគរបាលជាតិ និង បរិមាណរថយន្តដែលអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាកំពុងរក្សាទុក ។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ផ្តល់ទិន្នន័យជាក់លាក់ និងគុណភាពរថយន្ត ដើម្បីជាមូលដ្ឋានគោរពរាយការណ៍ និង សុំការសម្រេចពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។