គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម”
- admin
- October 10, 2022
- 10:18 am
ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម”
នាព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង សុខាភ្នំពេញ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា (UNICEF Cambodia) បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ជូនមន្ត្រីទទួលបន្ទុកការងារថវិកា របស់អង្គភាពថ្នាក់កណ្ដាល នៃក្រសួងសុខាភិបាល ព្រមទាំងមន្រ្តីជំនាញថវិកាមកពីសាលាមធ្យមសិក្សាបច្ចេកទេសសុខាភិបាល នៃខេត្ត បាត់ដំបង កំពត កំពង់ចាម និង ខេត្តស្ទឹងត្រែង ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការចូលរួមពី តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រូបង្គោល របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង សិក្ខាកាម សរុបចំនួន ៥៧ រូប ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២ និងត្រូវបានរៀបចំឡើង ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងពង្រីកសមត្ថភាពមន្រ្តីរាជការជំនាញថវិកា ពិសេស លើជំនាញ ថវិកាព័ត៌មានសមិទ្ធកម្ម បំពេញបន្ថែមលើចំណុច ដែលជាតម្រូវការជាក់ស្ដែង ក្នុងការអនុវត្ត នៅការដ្ឋានការងារនៃអង្គភាពសុខាភិបាលនីមួយៗ ជាពិសេស គឺដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង ចំណេះធ្វើ ជូនដល់មន្ត្រីទទួលបន្ទុកការងារថវិកា ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និង ការវិភាជថវិកា ឱ្យចំតាមកម្មវិធី គោលដៅអាទិភាព និង សូចនាករសមិទ្ធកម្មប្រចាំឆ្នាំ នៃគោលនយោបាយក្នុងវិស័យសុខាភិបាល ស្របតាមបរិបទ និង បរិការណ៍ប្រែប្រួល នៃដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់គន្លឹះនានា របស់រាជរដ្ឋាភិបាល និងត្រៀមខ្លួនក្នុងការរៀបចំថវិកា សម្រាប់ឆ្នាំ ២០២៤ ខាងមុខ ។