គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាបន្តលើការស្នើសុំពន្យារពេលដាក់អាករពិសេសជាបន្ទុករដ្ឋលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក
- admin
- October 6, 2022
- 3:55 pm
កិច្ចប្រជុំពិភាក្សាបន្តលើការស្នើសុំពន្យារពេលដាក់អាករពិសេសជាបន្ទុករដ្ឋលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក
នាព្រឹកថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការស្នើសុំពន្យារពេលដាក់អាករពិសេសជាបន្ទុករដ្ឋលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និង ផលប៉ះពាល់នៃការពន្យារពេលដាក់អាករពិសេសជាបន្ទុករដ្ឋលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក សំដៅធានាប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលថវិកាជាតិ ព្រមទាំងធានាបានលទ្ធភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក និង ផ្តល់ការលើកទឹកចិត្តវិនិយោគឯកជនក្នុងស្រុក ។