គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នឹងគណៈប្រតិភូក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត
- admin
- September 15, 2022
- 10:13 am
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នឹងគណៈប្រតិភូក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត
នារសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលដឹកនាំដោយលោក Pongtorn Tangmanuswong ជាប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជា រួមជាមួយសហការី ។
ក្នុងជំនួបនោះ លោកប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជា បានជម្រាបជូនពីសាវតា ក៏ដូចជាវឌ្ឍនភាពនៃការធ្វើធុរៈកិច្ចរបស់ក្រុមហ៊ុន រួមទាំងផែនការអភិវឌ្ឍ និង ពង្រីកទីតាំងស្តុកប្រេងឥន្ទនៈ និង ចំនួនស្ថានីយ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមហ៊ុន ឈេហ្វរ៉ុន ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាង ២ ទសវត្សន៍ និងបានផ្តល់ឱកាសការងារ ក៏ដូចជាជំនាញបច្ចេកទេស ជូនប្រជាពលរដ្ឋកម្ពុជា រួមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវការផ្គត់ផ្គង់ប្រេងឥន្ទនៈគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងកំឡុងពេលនៃវិបត្តិនៃការផ្គត់ផ្គង់ថាមពល ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការសិក្សាបន្ថែម និង បន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅធ្វើឱ្យគម្រោងអភិវឌ្ឍ និង ពង្រីកទីតាំងស្តុកប្រេងឥន្ទនៈ រួមទាំងស្ថានីយ៍ អាចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ ។