គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ប្រជុំពិភាក្សាស្តីពីការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅ
- admin
- September 14, 2022
- 5:19 pm
ប្រជុំពិភាក្សាស្តីពីការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅ
នារសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅ” ជាមួយអាជ្ញាធរសវនកម្មជាតិ ដែលដឹកនាំដោយឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធីការដ្ឋានអាជ្ញាធរសវនកម្មជាតិ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសដែលជាសវនករ និង អ្នកប្រើប្រាស់ប្រព័ន្ធផ្ទាល់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ក៏ដូចជាប្រមូលធាតុចូលបន្ថែម ពីអង្គភាពគាំទ្រក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ សំដៅធ្វើឱ្យការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង មានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាលម្អិត និង ស្វែងរកដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ FMIS របស់អាជ្ញាធរសវនកម្មជាតិ ក្នុងការធ្វើសវនកម្មនៅតាមក្រសួង-ស្ថាប័ន ប្រកបដោយប្រសិទ្ធភាព និង គណនេយ្យភាព ។
គួរបញ្ជាក់ផងដែរថា ក្នុងខែ កញ្ញា ឆ្នាំ ២០២២ នេះ, អាជ្ញាធរសវនកម្មជាតិ នឹងក្លាយជាការដ្ឋានមួយក្នុងចំណោមការដ្ឋានចំនួន ៣៦ ដែលបានអនុវត្តលើនីតិវិធីចំណាយទូទាត់បៀវត្ស, ចំណាយមានគោលរបបច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ក្នុងប្រព័ន្ធ FMIS ទាំងស្រុង ក្នុងចំណោមក្រសួង-ស្ថាប័ន ទាំង ៣៩ ។ ដោយឡែក ស្ថាប័នកំពូល ៣ ចុងក្រោយទៀត ដែលរួមមាន រដ្ឋសភា, ព្រឹទ្ធសភា និង ក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវចាប់អនុវត្តនៅឆ្នាំក្រោយនេះ។