គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង
- admin
- September 13, 2022
- 5:17 pm
កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង
នារសៀលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង” ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយឯកឧត្តមអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក និង មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និង កង្វល់ ក៏ដូចជាប្រមូលធាតុចូល និង មតិយោបល់ល្អៗ របស់អង្គភាពគាំទ្រក្នុងការដាក់ឱ្យអនុវត្តប្រព័ន្ធ សំដៅធ្វើឱ្យការត្រៀមដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង មានប្រសិទ្ធភាព និង គ្រប់ជ្រុងជ្រោយ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការ និង លក្ខណៈពិសេសដោយឡែក របស់អង្គភាពប្រឆាំងអំពើពុករលួយ ។