គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច
- admin
- September 8, 2022
- 11:10 am
កិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច
នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលទ្ធភាពស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និង កង្វល់ ក៏ដូចជាសំណូមពររបស់វិស័យឯកជន ព្រមទាំងពិភាក្សាលើធាតុចូលទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស សម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច ជាមួយវិស័យឯកជន ដែលគ្រោងប្រព្រឹត្តទៅនាសប្តាហ៍បន្ទាប់ខាងមុខនេះ ។