គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២”
- admin
- March 18, 2022
- 3:59 pm
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២”
នាព្រឹកថ្ងៃ សុក្រ ១ រោច ខែ ផល្គុន ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ តាមរយៈ Zoom Video Conference, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សា និង ឯកសារបង្រៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២” ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី នាយករង ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង គ្រូបង្គោលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំនួន ៤០ នាក់ ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា និង រៀបចំឯកសារបង្រៀន លើមុខវិជ្ជាថវិកា, គណនេយ្យសាធារណៈ, លទ្ធកម្មសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនពន្ធ, សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងសិល្បៈនៃការប្រាស្រ័យទាក់ទង លើមុខវិជ្ជាថវិកា, គណនេយ្យសាធារណៈ, លទ្ធកម្មសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនពន្ធ, សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងសិល្បៈនៃការប្រាស្រ័យទាក់ទង សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២ ឱ្យកាន់តែមានគុណភាព និង មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗ និង យុទ្ធសាស្ត្រថ្មីៗរបស់រាជរដ្ឋាភិបាល ជូនមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន ។