គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយថវិកាឆ្នាំ២០២២-២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
- admin
- May 4, 2022
- 4:20 pm
កិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយថវិកាឆ្នាំ២០២២-២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២
នារសៀលថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងាររៀបចំថវិកាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណាយថវិកាឆ្នាំ២០២២-២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដោយមានការអញ្ជើញចូលរួមពីប្រតិភូគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) ដឹកនាំដោយឯកឧត្តមអគ្គលេខាធិការ CAMSOC, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និង មន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើគម្រោងចំណាយថវិកាឆ្នាំ២០២២-២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និង យន្តការស្វែងរក និង គ្រប់គ្រងប្រភពចំណូលបំពេញបន្ថែម សំដៅធ្វើឱ្យចំណាយសម្រាប់ការប្រកួតកីឡានេះមានភាពសន្សំសំចៃ ប៉ុន្តែផ្តល់នូវការប្រកួតដ៏ល្អ ដោយរលូន និង ជោគជ័យ ស្របតាមគោលការណ៍ “សន្សំសំចៃ ប៉ុន្តែបង្កើតភាពអស្ចារ្យដល់ព្រឹត្តិការណ៍ប្រកួត-Saving Games but Delivering the Best Games” ដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 ។