គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- admin
- May 5, 2022
- 4:08 pm
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សា និង ធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំកម្រិតបច្ចេកទេស លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។ អង្គប្រជុំបានពិភាក្សាលម្អិតលើមាត្រា៤ ដល់មាត្រា១៦ ព្រមទាំងចំណុចមួយចំនួនទៀត ពាក់ព័ន្ធនឹងការលើកទឹកចិត្ត ដែលបានស្នើឡើងដោយក្រុមការងារបច្ចេកទេស សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនេះ កាន់តែមានភាពច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយទំាងទម្រង់និងខ្លឹមសារ ក្នុងស្មារតីចូលរួមចំណែកកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និង ផ្តល់ភាពទាក់ទាញកាន់តែប្រសើរឡើង ប៉ុន្តែធានាបាននូវប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ហិរញ្ញវត្ថុសាធារណៈ