គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ និង ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី ៤ (២០២៣-២០២៧)
- admin
- June 8, 2022
- 11:59 am
កិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ និង ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី ៤ (២០២៣-២០២៧)
នាព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ និង ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី ៤ (២០២៣-២០២៧) ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការដ្ឋានក្រសួង, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
អង្គប្រជុំបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ និង បញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារ ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ។ អង្គប្រជុំក៏បានពិនិត្យពិភាក្សាផងដែរ លើផែនការសកម្មភាពរួមដំណាក់កាលទី ៤ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយទទួលបានធាតុចូលល្អៗបន្ថែមពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងស្មារតីចូលរួមអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តសហការអនុវត្តរួមគ្នាប្រកបបុរេសកម្ម ដើម្បីសម្រេចរួមគ្នាឱ្យបាននូវចក្ខុវិស័យរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្ដង់ដារនិងឧត្តមានុវត្តន៍អន្តរជាតិ។