គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS” ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥, រដ្ឋបាលក្រុងចំនួន ២៨, រដ្ឋបាលស្រុកចំនួន ២ និង រដ្ឋបាលខណ្ឌចំនួន ១៤
- admin
- August 23, 2022
- 10:50 am
រៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS”
នាព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS” ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥, រដ្ឋបាលក្រុងចំនួន ២៨, រដ្ឋបាលស្រុកចំនួន ២ និង រដ្ឋបាលខណ្ឌចំនួន ១៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី មកពីគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៥ (រាជបណ្ឌិត្យសភាកម្ពុជា, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, មន្ទីរពេទ្យព្រះអង្គឌួង, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា និង គ្រឹះស្ថានអង្គរ), រដ្ឋបាលក្រុងចំនួន ២៨ នៅទូទាំងប្រទេស, រដ្ឋបាលស្រុកចំនួន ២ នៃខេត្តកណ្តាល (ស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល) និងរដ្ឋបាលខណ្ឌចំនួន ១៤ នៅក្នុងរាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសរំលេចអំពីផលប្រយោជន៍របស់ប្រព័ន្ធ FMIS សម្រាប់ប្រទេសកម្ពុជា ជារួម និងផ្តល់ផលប្រយោជន៍ជាច្រើនដោយឡែក សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីគម្រោង FMIS បានឆ្លងកាត់ដោយជោគជ័យ ២ ជំហានរួចមក រហូតមកដល់ពេលនេះ គម្រោង FMIS បាន និងកំពុងអនុវត្តជំហានទី ៣ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី ៣ នេះ, ប្រព័ន្ធ FMIS បានដាក់ឱ្យប្រើប្រាស់នៅការដ្ឋានសរុបចំនួន ១៥៨ ការដ្ឋាន និងមានអ្នកប្រើប្រាស់ប្រព័ន្ធចំនួន ២១៨៩ នាក់, ក្នុងនោះមាន អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័ន ចំនួន ៣៧, អគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ៨, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញថ្នាក់កណ្តាលចំនួន ២៤, រតនាគាររាជធានី-ខេត្ត ទាំង ២៥, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥, ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥។