គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព នៃការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS
- admin
- July 20, 2022
- 4:15 pm
កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS
នារសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ កែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ដោយផ្តោតលើការកំណត់ឯកសារដែលត្រូវស្គែនចូលក្នុងប្រព័ន្ធ និង ឯកសារដែលត្រូវរក្សាទុកនៅអង្គភាពសាមី ក្នុងគោលដៅឱ្យការអនុវត្តនីតិវិធីថវិកាបានលឿន និង មានតម្លាភាព ក្នុងក្របខណ្ឌនៃការដាក់ឱ្យអនុវត្តសាកល្បងនីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញា នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២២ នេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យក្រុមការងារត្រៀមរៀបចំស្តង់ដានីតិវិធីប្រតិបត្តិ (SOP) សម្រាប់អនុវត្តការងារក្នុងប្រព័ន្ធ ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការអនុវត្តការងារ ឱ្យកាន់តែមានភាពច្បាស់លាស់ និង សុក្រឹត ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារឱ្យផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពដល់អ្នកប្រើប្រាស់ប្រព័ន្ធ ក្នុងការពិនិត្យ និង អនុម័តប្រតិបត្តិការ, ការតាមដានព័ត៌មាននៃការអនុវត្តថវិកា, ការទាញយករបាយការណ៍ និង ការប្រើប្រាស់កម្មវិធីកញ្ចក់ថវិកា ជាដើម ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធឱ្យអស់សក្តានុពល ។