គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី“ការផ្តល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” រវាង ផ្សារមូលបត្រកម្ពុជា, និយ័តករមូលបត្រកម្ពុជា និង មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)
- admin
- August 18, 2022
- 9:31 pm
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “ការផ្តល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” រវាងផ្សារមូលបត្រកម្ពុជា, និយ័តករមូលបត្រកម្ពុជា និង មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)
នាល្ងាចថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២, នៅសណ្ឋាគារ សូភីតែលភ្នំពេញ សូគីត្រា មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការផ្តល់ជំនួយបច្ចេកទេសក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” រវាង ផ្សារមូលបត្រកម្ពុជា, និយ័តករមូលបត្រកម្ពុជា និង មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (ផមក) និង លោកស្រី PREETI Sinha អគ្គលេខាធិការប្រតិបត្តិនៃមូលនិធីអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF) ព្រមទាំងឯកអគ្គរដ្ឋទូត តំណាងដ៏ខ្ពង់ខ្ពស់នៃឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាន+៣ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបង្ហាញពីការយកចិត្តទុកដាក់រួមគ្នារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ន.ម.ក. និង ផមក ក្នុងទិសដៅជំរុញ និង លើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា តាមរយៈការអភិវឌ្ឍនូវផលិតផលមូលបត្រថ្មីៗ ក្នុងក្របខណ្ឌនៃការរៀបចំបទប្បញ្ញត្តិ និង ការអភិវឌ្ឍធនធានមនុស្ស ។ ឆ្លៀតក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ ន.ម.ក. ផមក និង UNCDF បានសហការរៀបចំកម្មវិធីរាត្រីជួបជុំជាមួយវិនិយោគិន និង អ្នកចូលរួមក្នុងទីផ្សារមូលបត្រ ដើម្បីផ្សារភ្ជាប់ និង បង្កើនកិច្ចសហការជាមួយបណ្តាញវិនិយោគិន និង វិស័យឯកជន ។