គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាដើម្បីកំណត់នីតិវិធីតម្រង់ទិសថ្មី សម្រាប់អនុវត្តការងារថវិកាតាមប្រព័ន្ធ FMIS ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- August 4, 2022
- 1:28 pm
កិច្ចប្រជុំពិភាក្សាដើម្បីកំណត់នីតិវិធីតម្រង់ទិសថ្មី សម្រាប់អនុវត្តការងារថវិកាតាមប្រព័ន្ធ FMIS ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់នីតិវិធីតម្រង់ទិសថ្មី សម្រាប់អនុវត្តការងារថវិកាតាមប្រព័ន្ធ FMIS ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការក្រសួង ថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើនីតិវិធីតម្រង់ទិសថ្មី សម្រាប់អនុវត្តការងារតាមប្រព័ន្ធ FMIS ដោយផ្តោតលើការកំណត់ឯកសារដែលត្រូវស្គែនចូលក្នុងប្រព័ន្ធ និង ឯកសារដែលត្រូវរក្សាទុកនៅអង្គភាពសាមី ក្នុងគោលដៅឱ្យការអនុវត្តនីតិវិធីថវិកាបានលឿន មានតម្លាភាព និង ប្រសិទ្ធភាព ។ តាមរយៈការដាក់ឱ្យអនុវត្តនីតិវិធីតម្រង់ទិសថ្មីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន នឹងក្លាយជាក្រសួងគំរូ និង នាំមុខគេ ក្នុងការអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញា តាមប្រព័ន្ធ FMIS ទាំងស្រុង ដោយគ្មាននីតិវិធីខាងក្រៅប្រព័ន្ធ ជាមួយនឹងការកាត់បន្ថយចំនួនរំហូរការងារ និង ការអនុម័ត ។ អង្គប្រជុំបានឯកភាពទៅលើខ្លឹមសារគោលនៃនីតិវិធីតម្រង់ទិសថ្មីនេះ និង បានផ្តល់គោលការណ៍មួយចំនួនដល់ក្រុមការងារបច្ចេកទេសដើម្បីបន្តពិនិត្យកែសម្រួលបន្ថែម ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានណែនាំក្រុមការងារគ្រប់គ្រងគម្រោង FMIS និង អគ្គនាយកដ្ឋានជំនាញ ឱ្យបន្តពិនិត្យ ពិភាក្សាបន្ថែមលើចំណុចមួយចំនួន សំដៅធ្វើឱ្យនីតិវិធីតម្រង់ទិសថ្មីនេះ មានភាពសមស្រប និង អាចអនុវត្តបានដោយរលូន និង ប្រកបដោយប្រសិទ្ធភាព ។