គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យពិភាក្សាអំពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- admin
- September 30, 2022
- 3:20 pm
កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យពិភាក្សាអំពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យពិភាក្សាអំពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអគ្គលេខាធិការក្រសួង, ឯកឧត្តមអគ្គនាយក, ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និង មន្រ្តីបច្ចេកទេសមកពីអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និង គ្រប់គ្រងបំណុល, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺបង្ហាញជាក់ស្តែង (Demo) អំពីរំហូរការងារនៃនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីដំណាក់កាលអាណាប័ករហូតដល់អភិបាលហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូល និង មតិល្អៗ ពីបណ្តាអគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលនីតិវិធីថ្មីក្នុងការអនុវត្តការងារ និង ការអភិវឌ្ឍក្នុងប្រព័ន្ធ FMIS ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត សំដៅត្រៀមការដាក់ឱ្យអនុវត្តនីតិវិធីថ្មីជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ប្រកបដោយភាពរលូន ទាន់ពេលវេលា និង ប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ផងដែរថា ការដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុង នឹងត្រូវចាប់ផ្តើមអនុវត្តមុនគេនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន នាដើមត្រីមាសទី ៤ ឆ្នាំ២០២២ នេះ, ហើយនឹងត្រូវអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន និង គ្រប់អង្គភាពថវិកា នៅឆ្នាំបន្តបន្ទាប់ខាងមុខ។