គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងថ្មីនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០
- admin
- October 27, 2022
- 10:11 am
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងថ្មីនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០
នាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារដឹកនាំរៀបចំ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងថ្មីនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលជាសមាជិក, ទីប្រឹក្សា, ជំនួយការ, អគ្គលេខាធិការដ្ឋាន កបស និង មន្ត្រីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំ បានបន្តពិភាក្សាលើវិធានការគោលនយោបាយ និង ខ្លឹមសាររួមនៃសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២-២០៣០ ដើម្បីសម្រួចខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន នាពេលឆាប់ៗខាងមុខ ។