គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំលើកទី៦ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក តាមប្រព័ន្ធសន្និសីទវីដេអូ ដោយ
- admin
- February 25, 2022
- 3:54 pm
កិច្ចប្រជុំលើកទី៦ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក តាមប្រព័ន្ធសន្និសីទវីដេអូ ដោយ
នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី៦ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក តាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីអនុប្រធាន, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ លទ្ធផលការងារប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២១, ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់ ផមក ប្រចាំឆ្នាំ២០២១ និង ការបិទរបាយការណ៍ហិរញ្ញវត្ថុ, ការពិនិត្យលទ្ធភាពចូលសមាជិកភាពនៃក្រុមហ៊ុនមូលបត្រ និង ភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ និង ការបន្តសមាជិកភាពនៃភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និង របៀបវារៈផ្សេងៗ ។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះផ្សារមូលបត្រកម្ពុជា ដែលបានសម្រេចលទ្ធផលការងារអាជីវកម្មល្អប្រសើរក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានលើកទឹកចិត្ត និង ជំរុញថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យខិតខំបន្តការងារជំរុញ និង លើកទឹកចិត្តដល់ការចុះបញ្ជីមូលបត្រ និង ការងារផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន កម្មវិធី វេទិកានានា និង ការងារផ្សព្វផ្សាយផ្សេងៗ ជាពិសេសត្រូវជំរុញការងារសិក្សា និង អភិវឌ្ឍឧបករណ៍ជួញដូរ/យន្តការជួញដូរថ្មីៗ ដើម្បីផ្តល់ភាពទាក់ទាញបន្ថែមទៀតចំពោះវិនិយោគិនក្នុងស្រុក និង បរទេស សំដៅបង្កើនសន្ទនីយភាព និង ទំហំជួញដូរមូលបត្រ ក្នុងទិសដៅអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។