គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS
- admin
- February 25, 2022
- 3:47 pm
កិច្ចពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS
នារសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២ តាមប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានប្រចាំការ សមាជិក សមាជិកាក្រុមការងារ និងមន្រ្តីប្រតិបត្តិ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ។
ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាអំពីគម្រោងកម្មវិធីកញ្ចក់ថវិកា ដោយពិនិត្យកែលម្អបន្ថែមទៅលើឯកសារទស្សនាទាន ក៏ដូចជាបទបង្ហាញសម្រាប់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើប្រសិទ្ធភាព តម្លាភាព និង អត្ថប្រយោជន៍ចម្បងនានាដែលក្រសួង-ស្ថាប័ន ក៏ដូចជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនិងថវិកា ទទួលបានពីការអនុវត្តគម្រោងនេះ ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទៅលេីការរៀបចំ និងអភិវឌ្ឍកម្មវិធីកញ្ចក់ថវិកា ត្រូវផ្តោតសំខាន់លើភាពងាយស្រួល ច្បាស់លាស់ និងឆាប់រហ័ស ដើម្បីថ្នាក់ដឹកនាំមានមូលដ្ឋានក្នុងការសម្រេចចិត្តបានត្រឹមត្រូវ និងទាន់ពេលវេលាដែលអាចឆ្លើយតបនិងគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។