កិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំឯកសារគោលនយោបាយទ្រព្យសម្បត្តិរដ្ឋសម្រាប់ជំរុញវិនិយោគ

នារសៀលថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសិក្សាគោលនយោបាយទ្រព្យសម្បត្តិរដ្ឋសម្រាប់ជំរុញវិនិយោគ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំឯកសារគោលនយោបាយទ្រព្យសម្បត្តិរដ្ឋសម្រាប់ជំរុញវិនិយោគ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឺកនាំក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ និង សមាជិកក្រុមការងារ ដែលជាតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន ,ប្រមូលធាតុចូលពីអង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង កំណត់ផែនការសកម្មភាពដើម្បីរៀបចំនិងសម្រិតសម្រាំង គោលនយោបាយសំខាន់នេះឱ្យបានគ្រប់ជ្រុងជ្រោយសំដៅជំរុញវិនិយោគដើម្បីចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។