គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបពិភាក្សាការងារ និង ចែករំលែកបទពិសោធន៍រវាងនាយករងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយប្រតិភូនៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- admin
- June 22, 2022
- 5:29 pm
ជំនួបពិភាក្សាការងារ និង ចែករំលែកបទពិសោធន៍រវាងនាយករងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយប្រតិភូនៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
នៅរសៀលថ្ងៃ ពុធ ៨ រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និង ចែករំលែកបទពិសោធន៍ ជាមួយប្រតិភូនៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយ ឯកឧត្តម លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរស៊ីវិល ។
ជាកិច្ចចាប់ផ្ដើម លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ប្រតិភូ នៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានអញ្ជើញមកពិភាក្សាការងារ និង ទទួលយកនូវការចែករំលែកបទពិសោធន៍របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ក្នុងជំនួបពិភាក្សាការងារនេះ លោកនាយករង បានចែករំលែកជូនប្រតិភូនៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល លើរចនាសម្ព័ន្ធ និង ការប្រព្រឹត្តទៅ, ការគ្រប់គ្រងថវិកា, ការរៀបចំផែនការយុទ្ធសាស្ត្រ និង ដំណើរការនៃការអនុវត្តការបណ្ដុះបណ្ដាល និង វិក្រឹតការ របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ជាមួយនោះ លោកនាយករង បានចូលរួមអបអរសាទរ ដែលវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានដំឡើងឱ្យមានថ្នាក់ស្មើអគ្គនាយកដ្ឋាន កាលពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២២ ។
ក្នុងជំនួបនេះផងដែរ ក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើបទបង្ហាញបច្ចេកទេសលើ (១). រចនាសម្ព័ន្ធ, កាប្រព្រឹត្តទៅ និង ការអនុវត្តថវិកា របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង (២). ដំណើរការនៃការអនុវត្តការបណ្ដុះបណ្ដាល និង វិក្រឹតការរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ភាគីទាំងពីរ បានចែករំលែកបទពិសោធន៍ និង ពិភាក្សាគ្នាយ៉ាងផុលផុស ទៅវិញទៅមក ប្រកបដោយបរិយាកាសរីករាយ និង ស្និទ្ធស្នាល ។ ឯកឧត្តម លឹម កៅ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និង សេដ្ឋកិច្ច ដែលបានអនុញ្ញាតឱ្យប្រតិភូនៃវិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចូលជួបដើម្បីបានសិក្សាស្វែងយល់ពីបទពិសោធន៍នានា របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ឯកឧត្តម បន្ថែមថា បទពិសោធន៍ដែលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចែករំលែកនាពេលនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់មួយក្នុងការរៀបចំផែនការការងារ និង ទិសដៅខាងមុខរបស់វិទ្យាស្ថានជាតិអាកាសចរស៊ីវិល ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានសន្យាថា នឹងបន្តពង្រឹង និង ពង្រីកចំណងទំនាក់ទំនងទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធថែមទៀត និងអាចឈានទៅអនុវត្តកិច្ចសហប្រតិបត្តិការ និង ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ។