គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងបច្ចុប្បន្នកម្មផែនការនៃការអនុវត្តគម្រោង FMIS ជំហានទី ៣
- admin
- March 18, 2022
- 4:40 pm
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងបច្ចុប្បន្នកម្មផែនការនៃការអនុវត្តគម្រោង FMIS ជំហានទី ៣
នារសៀលថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងបច្ចុប្បន្នកម្មផែនការនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគ្រោង FMIS ប្រមាណ ៨៥ រូប ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យកែសម្រួលផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ស្របតាមអភិក្រមនៃការអនុវត្តការងារ ដែលបានសម្រេចដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គម្រោង FMIS នាពេលកន្លងទៅថ្មីៗនេះ ។ អង្គប្រជុំ ក៏បានពិភាក្សាផងដែរលើផែនការសកម្មភាពគោល និង សូចនាករសម្រាប់ក្របខណ្ឌផែនការសកម្មភាពរួមដំណាក់កាលទី៤ ២០២៣-២០២៤ (CAP4-Consolidated Action Plan 4) ។
ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ដល់ការខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារចូលរួមអនុវត្តគម្រោងទាំងអស់ និង បានលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យកាន់តែប្រសើរថែមទៀត ស្របពេលដែលការពង្រីកការដ្ឋាននៃការប្រើប្រាស់ប្រព័ន្ធកាន់តែមានការកើនឡើង និង ទំហំការងារកាន់តែច្រើនជាងមុន ក្នុងស្មារតីចូលរួមចំណែកធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។