គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា នឹងគណៈប្រតិភូផ្សារមូលបត្រកូរ៉េ ដឹកនាំដោយលោក Min Kyung Uk នាយកប្រតិបត្តិផ្នែកគ្រប់គ្រងយុទ្ធសាស្ត្ររបស់ផ្សារមូលបត្រកូរ៉េ
- admin
- May 16, 2022
- 2:50 pm
ជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា នឹងគណៈប្រតិភូផ្សារមូលបត្រកូរ៉េ ដឹកនាំដោយលោក Min Kyung Uk នាយកប្រតិបត្តិផ្នែកគ្រប់គ្រងយុទ្ធសាស្ត្ររបស់ផ្សារមូលបត្រកូរ៉េ
នារសៀលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូផ្សារមូលបត្រកូរ៉េ ដឹកនាំដោយលោក Min Kyung Uk នាយកប្រតិបត្តិផ្នែកគ្រប់គ្រងយុទ្ធសាស្ត្ររបស់ផ្សារមូលបត្រកូរ៉េ ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានកោតសរសើរ និង ថ្លែងអំណរគុណចំពោះផ្សារមូលបត្រកូរ៉េ ដែលតែងជួយគាំទ្រ និង ផ្តល់កិច្ចសហការល្អ រហូតឈានដល់ការបង្កើតផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ផ្សារមូលបត្រកូរ៉េ ក្នុងឆ្នាំ ២០១០, ជាពិសេស បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីផ្សារមូលត្រនៅកម្ពុជា ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានស្នើផ្សារមូលបត្រកូរ៉េបន្តផ្តល់កិច្ចសហការល្អ និង ជួយគាំទ្របន្ថែមទៀត លើការបណ្តុះបណ្តាលជូនតួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ និង បុគ្គលិកផ្សារមូលបត្រកម្ពុជា ជាពិសេស បុគ្គលិកផ្នែកប្រព័ន្ធព័ត៌មានវិទ្យា, ការសិក្សានិងបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ, និង ការជួយផ្សព្វផ្សាយពីទីផ្សារមូលបត្រកម្ពុជាទៅកាន់វិនិយោគិននៅប្រទេសកូរ៉េ ។