គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និង ផែនការអនុវត្តគម្រោង FMIS សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
- admin
- February 16, 2022
- 11:06 am
កិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និង ផែនការអនុវត្តគម្រោង FMIS សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
នារសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ តាមប្រព័ន្ធអនឡាញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និង ផែនការអនុវត្តគម្រោង FMIS សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុប្រធានប្រចាំការ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS លើការរៀបចំបទបង្ហាញជូនថ្នាក់ដឹកនាំដោយផ្តោតសំខាន់លើប្រសិទ្ធភាព និង អត្ថប្រយោជន៍ចំបងនានា ដែលក្រសួង-ស្ថាប័ន ក៏ដូចជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិកា ទទួលបានពីការអនុវត្តគម្រោងនេះ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុដែលអាចផលិតចេញពីប្រព័ន្ធនេះ តាមរយៈផ្ទាំងកញ្ចក់ថវិកា ដោយបានផ្តល់ភាពងាយស្រួលជូនថ្នាក់ដឹកនាំក្នុងការស្វែងរកទិន្នន័យសំខាន់ៗ បានរហ័ស និង មានភាពច្បាស់លាស់ ។ គួរបញ្ជាក់ផងដែរថា ការកែសម្រួលនីតិវិធីសម្រាប់ការអនុវត្តប្រតិបត្តិការទាំងស្រុងក្នុងប្រព័ន្ធ FMIS ដោយមិនមាននីតិវិធីជាក្រដាសស្នាម នឹងជួយសម្រួលដល់ការទូទាត់ថវិកាបានងាយស្រួល ទាន់ពេលវេលា ត្រឹមត្រូវ និង មានព័ត៌មានគ្រប់ជ្រុងជ្រោយ