គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ នឹង នាយកប្រតិបត្តិផ្នែកផលិតកម្មអមដោយថ្នាក់ដឹកនាំ និង បុគ្គលិក ក្រុមហ៊ុនហ៊ុន Toyota Tsusho Corporation
- admin
- November 15, 2022
- 10:21 am
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ នឹង នាយកប្រតិបត្តិផ្នែកផលិតកម្មអមដោយថ្នាក់ដឹកនាំ និង បុគ្គលិក ក្រុមហ៊ុនហ៊ុន Toyota Tsusho Corporation
នារសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានទទួលជួបប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Shigeru Harada នាយកប្រតិបត្តិផ្នែកផលិតកម្ម អមដោយថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុន ។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានក្រុមហ៊ុន Toyota Tsusho Corporation ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តថ្មី នៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្រុមហ៊ុនឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd និង បានអបអរសាទរនូវការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលថ្មីៗកន្លងមកនេះ ។
គួរបញ្ជាក់ផងដែរថា អនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ដោយក្រុមហ៊ុន Toyota Tsusho Corporation នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ។ ជាទីបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តខិតខំអនុវត្តអនុស្សរណៈយោគយល់គ្នានេះ និង ជំរុញការបង្កើតការងារ និង ការបណ្តុះបណ្តាលជំនាញ ដល់កម្មករនិយោជិតកម្ពុជា។