គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំលើកទី ១ អាណត្តិទី ១ របស់ក្រុមប្រឹក្សាភិបាលនៃ វសហ ក្រោយពីវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និង អាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- admin
- October 14, 2022
- 11:54 am
កិច្ចប្រជុំលើកទី ១ អាណត្តិទី ១ របស់ក្រុមប្រឹក្សាភិបាលនៃ វសហ ក្រោយពីវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និង អាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (វសហ) បានដឹកនាំកិច្ចប្រជុំលើកទី ១ អាណត្តិទី ១ របស់ក្រុមប្រឹក្សាភិបាលនៃ វសហ ក្រោយពីវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និង អាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ មានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមនាយកវិទ្យាស្ថាន, តំណាងសាស្ត្រាចារ្យឧត្តមសិក្សា និង តំណាងបុគ្គលិករបស់ វសហ ។
អង្គប្រជុំ បានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន រួមមាន៖ ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង របៀបវារៈផ្សេងៗ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានផ្តល់អនុសាសន៍តម្រង់ទិសការតាក់តែងសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ វសហ នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង រស់រវើក ដើម្បីបំពេញមុខងារជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ប្រកបដោយប្រសិទ្ធភាព ។ តាមអនុក្រឹត្យលេខ ១១៣ ស្តីពីការបង្កើតវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល, វិទ្យាស្ថាន មានភារកិច្ចស្នូលក្នុងការបណ្តុះបណ្តាល និង វិក្រឹតការសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បច្ចេកវិទ្យាឌីជីថល និង វិស័យពាក់ព័ន្ធផ្សេងទៀត ជូនមន្ត្រីរាជការក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ អង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង សាធារណជន ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានជំរុញលើកទឹកចិត្តសមាជិកក្រុមប្រឹក្សាភិបាល និង ឯកឧត្តមនាយកវិទ្យាស្ថាន ឱ្យខិតខំបន្តអនុវត្តការងារ តាមភារកិច្ចរៀងៗខ្លួន សំដៅសម្រេចបេសកកម្មរបស់វិទ្យាស្ថាន ដើម្បីចូលរួមអនុវត្តការងារកែទម្រង់គន្លឹះៗរបស់រាជរដ្ឋាភិបាល ជាពិសេស ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។