គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើគោលការណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្រ “សន្សំសំចៃប៉ុន្តែបង្កើតភាពអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣”
- admin
- July 14, 2022
- 3:59 pm
កិច្ចប្រជុំពិភាក្សាលើគោលការណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្រ "សន្សំសំចៃប៉ុន្តែបង្កើតភាពអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣"
នារសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំថវិកាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើគោលការណ៍សម្រាប់អនុវត្តយុទ្ធសាស្ត្រ “សន្សំសំចៃប៉ុន្តែបង្កើតភាពអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣” ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និង មន្ត្រីជំនាញពាក់ព័ន្ធ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលម្អិតលើសំណើរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងស្មារតីសន្សំសំចៃ ប៉ុន្តែដំណើរការត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ឱ្យប្រព្រឹត្តទៅបានជោគជ័យ និងលើកកិត្តិយសដល់ប្រទេសជាតិ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យគណៈកម្មាធិការ ផ្តល់ព័ត៌មានបន្ថែម លើតម្រូវការនូវឧបករណ៍សម្ភារៈ និង បានស្នើឱ្យអគ្គនាយកដ្ឋានពាក់ព័ន្ធផ្តល់មតិទៅតាមជំនាញនិងសមត្ថកិច្ចការងារ ដើម្បីគោរពរាយការណ៍ និង សុំការសម្រេច ។