គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក”
- admin
- December 12, 2022
- 11:46 am
កម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក”
នាព្រឹកថ្ងៃចន្ទ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក” ជូនថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួងចំនួន ៨ ដែលត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ខាងមុខ ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួងចំនួន ៨ រួមមាន៖ ១-ក្រសួងសុខាភិបាល, ២-ក្រសួងផែនការ, ៣-ក្រសួងអប់រំ យុជន និងកីឡា, ៤-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន, ៦-ក្រសួងយុត្តិធម៌, ៧-ក្រសួងមុខងារសាធារណៈ និង ៨-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ។
មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារៈសំខាន់នៃនីតិវិធីថ្មីនេះ ដែលនឹងជួយបង្កើនល្បឿនបន្ថែមមួយកម្រិតទៀត ក្នុងការអនុវត្តនីតិវិធីចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក ដែលបច្ចុប្បន្នត្រូវចំណាយពេលវេលា និង ធនធានច្រើន ក្នុងការអនុវត្តនីតិវិធីនេះ ជាពិសេសដំណើរការបញ្ជូនឯកសារជាក្រដាស ចេញពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ។ វត្តមាននៃប្រព័ន្ធ FMIS នៅក្នុងកម្មវីធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការកែប្រែរបៀបធ្វើការងារ ទាំងការគ្រប់គ្រង និង កត់ត្រាព័ត៌មានហិរញ្ញវត្ថុដោយដៃ មកជាការកត់ត្រា និង គ្រប់គ្រងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ ដោយប្រព័ន្ធបានជួយដោះស្រាយនូវភាពស្មុគស្មាញមួយចំនួន នៃការអនុវត្តនីតិវិធីអនុវត្តការងារ និង ការគ្រប់គ្រងទិន្នន័យដែលមានភាពច្បាស់លាស់ និង ចំណេញពេលវេលាច្រើន ។ គួរជម្រាបជូនផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្ដើមអនុវត្តមុនគេជាគំរូ ចាប់តាំងពីឆ្នាំ ២០២០ ទៅលើចំណាយទូទាត់បៀវត្ស និង ចំណាយដែលមានគោលរបបកំណត់ច្បាស់លាស់ដូចជា ទឹក ភ្លើង សោហ៊ុយប្រៃសណីយ៍ ទូរគមនាគមន៍ ជាដើម និង បន្ទាប់មកក៏មានការចូលរួមអនុវត្តជាបន្តបន្ទាប់ពី ក្រសួង-ស្ថាប័នស្ទើរតែទាំងអស់នៅថ្នាក់ជាតិ ដែលរួមមាន ៣៤ ក្រសួង-ស្ថាប័ន ។ ថ្មីៗនេះផងដែរ នីតិវិធីថ្មីសម្រាប់ការចំណាយថវិកាចរន្តគ្រប់មុខសញ្ញា ត្រូវបានប្រកាសដាក់អនុវត្ត នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ៕