គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលការណ៍ យន្តការ និងនីតិវិធី នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- March 10, 2022
- 11:01 am
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលការណ៍ យន្តការ និងនីតិវិធី នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលការណ៍ យន្តការ និងនីតិវិធី នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំអំពីលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជូនគ្រប់អង្គភាពអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួង ក៏ដូចជាកំណត់យន្តការ និងបែបបទអនុវត្តការងារ ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធ ។ ក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងការពន្យល់លម្អិតពីការអនុវត្តកន្លងមក ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានណែនាំគ្រប់អង្គភាពអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលថ្នាក់ នៃកសហវ បន្តយកចិត្តទុកដាក់ និងផ្តល់កិច្ចសហការ ជាមួយក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួង ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ជាពិសេសចូលរួមចំណែកអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និង ប្រព័ន្ធទូទាត់អេឡិកត្រូនិកសម្រាប់ការបង់ចំណូលមិនមែនសារពើពន្ធ (e-Payment) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។