ពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ

នារសៀលថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមមានលោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួង ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងតំណាងមកពីគ្រប់អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ។