កិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២ - ២០៣០”

នាព្រឹកថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ជាប្រធានក្រុមការងារដឹកនាំកែសម្រួល និង ធ្វើបច្ចុប្បន្នភាពគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០២២ – ២០៣០” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាសមាជិក, ទីប្រឹក្សា, អគ្គលេខាធិការង, ប្រធានផ្នែកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ក្រុមការងារ ។

កិច្ចប្រជុំនេះ បានពិភាក្សាលើទិដ្ឋភាពរួមនៃការប្រែប្រួលសេដ្ឋកិច្ចជាសកល និង ក្នុងប្រទេស, កំណត់វិស័យនាំមុខ និង គោលនយោបាយគាំទ្រ ។ ជាមួយនេះ អង្គប្រជុំបានពិភាក្សា និង ផ្តល់គោលការណ៍រួមដើម្បីឱ្យក្រុមការងារស្រាវជ្រាវតាមផ្នែកបន្តការងាររៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ។ អង្គប្រជុំ ក៏បានកំណត់ក្រុមការងារស្រាវជ្រាវ និង រៀបចំទៅតាមផ្នែកដូចមានចែងក្នុងឯកសារទស្សនាទាន និង កំណត់ពេលវេលាជាក់លាក់ ដើម្បីបញ្ចប់សេចក្តីព្រាងគោលនយោបាយនេះ ។