គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និង សម្រេចលើលទ្ធផលនៃការវាយតម្លៃលើឯកសារដេញថ្លៃផ្នែកទី ១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣
- admin
- August 11, 2023
- 4:03 pm
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និង សម្រេចលើលទ្ធផលនៃការវាយតម្លៃលើឯកសារដេញថ្លៃផ្នែកទី ១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣
នារសៀលថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃសម្រាប់ការអនុវត្តគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និង សម្រេចលើលទ្ធផលនៃការវាយតម្លៃលើឯកសារដេញថ្លៃផ្នែកទី ១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានដំណើការដេញថ្លៃនៃលទ្ធកម្មផ្នែកទី១ “មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព” ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដែលត្រូវបានវាយតម្លៃដោយគណៈកម្មាការវាយតម្លៃកិច្ចលទ្ធកម្មផ្គត់ផ្គង់គម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់សមាជិកនៃគណៈកម្មការ ឱ្យចូលរួមពិនិត្យ និង ផ្តល់យោបល់ឱ្យបានផុសផុល សំដៅធានាដំណើការដេញថ្លៃ ប្រកបដោយតម្លាភាព ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និង ស្របតាមបទប្បញ្ញត្តិជាធរមាន ៕